ក្រុង​ឡុងដ៏រៀបចំ​ពិធី​អបអរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ​ច​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត
2018-02-19 15:16:35  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៨​ខែ​កុម្ភៈជា​ថ្ងៃ​ទី​៣​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រតិទិន​ច័ន្ទគតិ​ចិន នៅ​ថ្ងៃ​ដដែល នោះ សភា​ពាណិ​ជ្ជកម្ម​ចិន​នៃ​ក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេសបាន​រៀបចំ​ពិធី​អបអរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ​ច​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្តនៅ​ទីធ្លាTrafalgar​ដែល​បាន​ទាក់​ទាញប្រជាជន​អងគ្លេស អាណិកជន​ចិន ជនចិន​កាន់​សញ្ជាតិ​អង់គ្លេស​និង​អ្នក​ទេសចរណ៍​អន្តរជាតិ​ចំនួន​រាប់​សឹប​ម៉ឺន​នាក់។

      លោក​លាវ​សៀវមិញ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង់គ្លេស​ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​សកម្មភាព​នេះ​ជា​លើក​ទី​៨​បាន​ថ្លែង​ថា ពិធី​អបអរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​នៅទីធ្លា​Trafalgarបាន​ក្លាយ​ជា​សកម្មភាព​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​គេ​ក្នុង​តំបន់​ក្រៅ​ពី​ទ្វីប​អាស៊ី ហើយ​កាន់​តែ​ក្លាយ​ជា​ពិធី​ដែល​បន្ក​វេន​នៃ​វប្បធម៌ប្រពៃណី​ចិន ធ្វើ​ឲ្យ​អរិយធម៌ខាងកើតនិងខាងលិច​រួម​បញ្ចូល​គ្នា​និង​រៀន​សូត្រ​គ្នា ក៏​ដូច​ជា​ពិធី​ដែល​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ចំណង​មិត្តភាព​រវាង​ចិន​និង​អង់គ្លេស​ផង​ដែរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ