យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​អ៊ីរ៉ង់​មួយ​គ្រឿង​បាន​ធ្លាក់​ដែល​បណ្តាល​ឲ្យ​មនុស្ស​៦៦​នាក់​ស្លាប់​បាត់​បង់​ជីវិត
2018-02-19 15:16:01  cri  Web Editor:Zheng

 ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ ស្ថានីយ​ទូរទស្សន៍ព័ត៌មាន​អ៊ីរ៉ង់​បាន​សំអាង​តាម​ព័ត៌មាន​នៃ​រដ្ឋាភិ​បាល​អ៊ីរ៉ង់​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល យន្តហោះ​ដឹក​អ្នក​ដំណើរអ៊ីរ៉ង់​មួយ​គ្រឿង​ដែល​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​៦៦​នាក់​បាន​ធ្លាក់​នៅ​ទីក្រុងSemiromក្នុង​ដំណើរ​ហោះ​ពី​រដ្ឋធានី​តេហេរ៉ង់​ទៅ​កាន់​ក្រុង​Yasujដែក​ស្ថិត​នៅ​ភាគ​និរតី​អ៊ីរ៉ង់។អង្គការ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា​មនុស្ស​ចំនួន​៦៦នាក់​លើ​យន្តហោះ​គ្មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ទេ។

      ស្ថានទូតចិន​ប្រចាំ​នៅ​អ៊ីរ៉ង់​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា បច្ចុប្បន្ន នៅ​មិន​អាច​កំណត់​ជាក់លាក់ថា​តើ​នៅ​លើ​យន្ត​ហោះ​នេះ​មាន​ប្រជាពលរដ្ឋ​ចិន​ឬ​អត់៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ