គណៈប្រតិភូ​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខិត​ជិត​មក​ដល់
2018-02-13 16:00:09  cri  Web Editor:Ma

យប់​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ​គណៈប្រតិភូ​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​ទី​ចាត់ការ​ក្រុង​ញ៉ូវយ៉ក។​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​មាន​ដូច​ជា​លោក ​MiroslavLajcakប្រធាន​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​លោកស្រី​AminaJMohammedអគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ​ជា​ដើម​ ​បេសកជន​ទូត​នៃ​ប្រទេស​ចំនួន​ជាង​១រយ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​មាន​អាមេរិក រុស្ស៊ី ​អង់គ្លេស​និង​បារាំង​ជា​ដើម ​ព្រម​និង​លោកស្រី​ZhangQiYueអគ្គកុងស៊ុល​ប្រទេស​ចិន​ប្រចាំ​ក្រុង​ញ៉ូវយ៉ក​និង​បុគ្គលិក​អន្តរជាតិ​កាន់​សញ្ជាតិ​ចិន​និង​អ្នក​សារ​ព័ត៌មាន​ចិន​និង​បរទេស​សរុប​ទាំង​អស់​មាន​ចំនួន​ជិត​៤រយ​នាក់​ចូល​រួម​ពិធី​បដិសណ្ឋារកិច្ច​នេះ។

      លោក​ឯកអគ្គរដ្ឋទូត​ចិន​MaZhaoXu​បាន​ថ្លែង​ថា ​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ច​តាម​ប្រតិទិន​ប្រពៃណី​ចិន។សង្ឃឹម​ថា​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ជួប​តែ​សំណាង​ល្អ​ក្នុង​ឆ្នាំ​ថ្មី​ហើយ​ជូនពរ​ឲ្យ​ពិភព​លោក​ដែល​យើង​រួម​រស់​នៅ​មាន​សន្តិភាព ​សុខសិរីមង្គល​និង​ល្អ​បវរ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ