ក្នុងខែមករា ប្រទេសថៃ​បាន​អនុញ្ញាតឲ្យ​ពាណិជ្ជករ​បរទេស​ចំនួន ២២ ធ្វើអាជីវកម្ម​នៅប្រទេសថៃ ក្នុងនោះ​រួមមាន​សហគ្រាសចិន​ផងដែរ
2018-02-13 16:07:39  cri  Web Editor:Xu
    ពេលថ្មីៗនេះ ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​បង្ហើបឲ្យដឹងថា នៅខែមករា​ឆ្នាំ ២០១៨ នេះ សហគ្រាស​ទុនបរទេស​ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យដំណើរការ​អាជីវកម្ម​នៅប្រទេសថៃ​មានចំនួន ២២ ភាគច្រើន​នៃសហគ្រាស​ទាំងអស់​គឺ​មកពី​ប្រទេសជប៉ុន អាល្លឺម៉ង់​និង​មហាដីគោកចិន ហើយ​ទំហំ​ទឹកប្រាក់​វិនិយោគ​មានដល់ទៅ ៧៣៥ លានបាតថៃ ត្រូវជា ២៣ លានដុល្លារអាមេរិក ព្រមនិង​ឱកាស​ការងារ​ចំនួន ៤០០ ជាមួយ​នឹងការ​នាំមកនូវ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យាថ្មី​និង​ចំណេះដឹង​ឯកទេស​ដល់​សហគ្រាសថៃ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ