អាកាសយានដ្ឋាន​អន្តរជាតិ​នេប៉ាល់​នឹង​ផ្តល់​សេវា​ភាសាចិន​ដល់​អ្នកដំណើរ​ប្រទេស​ចិន​អំឡុងពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​
2018-02-13 15:34:20  cri  Web Editor:Wei

    ចាប់​តាំងពី​ថៃ្ងទី​១២​ ខែ​កុម្ភៈ ​កន្លង​ទៅនេះ​ អាកាសយានដ្ឋាន​អន្តរជាតិ​Tribhuvan​នៅ​ក្រុង​កដ្ឋមណ្ឌូ​ រដ្ឋធានី​ប្រទេស​នេប៉ាល់​នឹង​ផ្តល់​សេវា​ភាសា​ចិន​ដល់​អ្នកដំណើរ​ប្រទេស​ចិន​ដែល​មាន​រយៈពេល​ជិត​ពីរ​សបា្តហ៍​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន។​

    លោក​Jitendra​ Narayan​ Dev​ រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ ទេសចរណ៍​និង​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​នេប៉ាល់​បាន​អញ្ជើញ​ចូលរួម​ពិធី​ចាប់​ដំណើរ​សេវា​ភាសា​ចិន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​Tribhuvan។​លោក​បាន​ថែ្លងថា​ នេះ​គឺជា​លើកដំបូង​ដែល​ប្រទេស​នេប៉ាល់​បាន​ផ្តល់​សេវា​ភាសា​ទី៣​ក្រៅពី​ភាសា​នេប៉ាល់​និង​ភាសា​អង់គ្លេស​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ។​លោក​រំពឹងថា​ សេវាកម្ម​បែបនេះ​អាច​នឹង​ផ្តល់​ភាព​ងាយស្រួល​កាន់តែ​ច្រើន​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ចិន៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ