​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា  ​កិច្ចសហប្រតិបត្តិការ​ចិន​-​អាមេរិក​ឡាទីន​គឺឈរ​លើ​ផលប្រយោជន៍​រួមគ្នា​និង​តម្រូវការ​​គ្នា​ទៅវិញ​ទៅមក​
2018-02-03 14:45:42  cri  Web Editor:Deng

      ដៅ​ចំពោះ​ពាក្យ​សម្តី​នៃ​មន្ត្រី​អាមេរិក​ដែល​អះអាងថា ​" ប្រទេស​ចិន​កំពុង​ប្រមូល​ប្រទេស​អាមេរិក​ឡាទីន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​តាមរយៈ​មធ្យោបាយ​សេដ្ឋកិច្ច​ "​  ​នៅ​ថ្ងៃទី ២ ​ខែ​កុម្ភៈ  ​លោកស្រី ​Hua Chunying ​​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​តប​ទៅ​កាន់​​អ្នក​យកព័ត៌មាន​ថា  ​គោល​នយោបាយ​​ចំពោះ​អាមេរិក​ឡាទីន​នៃ​ប្រទេស​ចិន​គឺ​បើកចំហ​​និង​មាន​តម្លាភាព​ ​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​គឺ​ឈរ​លើ​ផលប្រយោជន៍​រួមគ្នា​និង​តម្រូវការ​ទៅវិញទៅមក​  ​អ្វី​ដែល​ប្រកាន់​ខ្ជាប់​គឺ​​គំនិត​ស្មើភាព​គ្នា​និង​ផ្តល់​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ​គឺ​បើកចំហរ​និង​ប្រកប​ដោយ​បរិយាប័ន្ន​ ​និង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​និង​ឈ្នះ-ឈ្នះ​។ ​សង្ឃឹមថា​ប្រទេស​មាន​ពាក់ព័ន្ធ​​ពិចារណា​ត្រឹមត្រូវ​ទៅលើ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ចិន​និង​អាមេរិក​ឡាទីន​​​តាមចក្ខុវិស័យ​ដ៏​បើកចំហ​​និង​ប្រកប​ដោយ​បរិយាប័ន្ន​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ