​ក្រសួង​ការបរទេស​ចិន​ធ្វើ​សកម្មភាព​ណែនាំ​ខេត្ត​ហៃណាន​ដល់​​ពិភពលោក​
2018-02-03 14:43:56  cri  Web Editor:Deng

 

      សកម្មភាព​ណែនាំ​ដល់​ទូទាំង​ពិភពលោក​សម្រាប់​គ្រប់ខេត្ត​-ទីក្រុង​ចិន​លើកទីដប់មួយ​នៃ​ក្រសួង​ការបរទេស​ចិន​ ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ " ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី ៖ ​ហៃណាន​ល្អស្អាត​ថ្មី​ ​រួមគ្នាចែករំលែក​ឱកាស​ថ្មី​ "​​​នៅ​សាលប្រជុំ​ពណ៌​ខៀវ​​នា​ទីស្តីការ​ក្រសួង​ការបរទេស​ចិន​កាលពី​ថ្ងៃទី ២ ​ខែ​កុម្ភៈ​។

      ពេញ​អញ្ជើញ​ថ្លែង​សន្ទរកថា  ​លោក វ៉ាង យី ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​មាន​ប្រសាសន៍​ថា  ​​ឆ្នាំ ២០១៨ ​ជា​ខួប​ឆ្នាំទី ៤០ ​នៃ​ការធ្វើ​កំណែ​ទម្រង់​និងបើក​ចំហ​​នៃ​ប្រទេស​ចិន​  ​ហើយ​ក៏​ជា​ខួប​ឆ្នាំ​ទី ៣០ ​នៃ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ខេត្ត​ ហៃណាន ​ផងដែរ។  ​កំណែទម្រង់​និង​ការបើក​ចំហ​​មិនគ្រាន់​តែ​បាន​កែប្រែ​ប្រទេស​ចិន​យ៉ាង​ស៊ីជម្រៅ​ទេ ​ថែមទាំង​បាន​កែប្រែ​ពិភពលោក​យ៉ាង​ស៊ី​ជម្រៅ​ទៀតផង។ ​ខេត្ត​ ហៃណាន ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ធំ​បំផុត​នៃ​ប្រទេស​ចិន  ​ហើយ​ក៏​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្នាក់​ខេត្ត​តែ​មួយ​គត់​នៃ​ប្រទេស​ចិន​។  ​ជឿជាក់ថា  ​ហៃណាន​ដែល​ឈាន​ចូល​យុគសម័យ​ថ្មី​នឹង​បើកចំហ​ថែមមួយ​កម្រិត​ទៀត​ ដើម្បី​ទទួល​ស្វាគមន៍​ប្រិយមិត្ត​គ្រប់ទិសទី​​ជួបជុំគ្នា​ ​​​ពិភាក្សា​​​​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​ជាមួយគ្នា  ​ព្រម​ទាំង​ចែករំលែក​សមិទ្ធផល​រុងរឿង​ជាមួយគ្នា​៕​​​

 

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ