លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ជួបសន្ទនា​ជាមួយ​លោកស្រី ​Theresa​ May ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ហើយ​ថ្លែងថា​ រីករាយ​ជំរុញ​ទំនាក់ទំនង​ចិននិង​អង់គ្លេស​ឲ្យ​រីកចម្រើន​យ៉ាង​ល្អប្រសើរ​និង​រឹងមាំ​ក្នុង​យុគសម័យថ្មី​
2018-02-02 15:39:06  cri  Web Editor:Sun

 

    ថ្ងៃទី១ខែកុម្ភៈ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបសន្ទនាជាមួយលោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេសដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅក្រុងប៉េកាំងថា ភាគីចិនរីករាយរួមជាមួយភាគីអង់គ្លេស ជំរុញទំនាក់ទំនងចិននិងអង់គ្លេសឲ្យរីកចម្រើនយ៉ាងល្អប្រសើរនិងរឹងមាំក្នុងយុគសម័យថ្មី ដើម្បីនាំមកសេចក្តីសុខក្សេមក្សាន្តកាន់តែច្រើនដល់ប្រជាជនប្រទេសទាំងពីរនិងផ្តល់កម្លាំងគាំទ្រកាន់តែច្រើនដល់ភាពរុងរឿងនិងស្ថិរភាពពិភពលោក ។

    លោកស្រី Theresa May បានថ្លែងថា គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយដែលលើកឡើងដោយលោកប្រធានរដ្ឋចិន ស៊ីជីនភីងគឺមានឥទ្ធិពលទៅលើពិភពលោកជាយូរអង្វែង សង្ឃឹមប្រទេសអង់គ្លេសនិងចិនធ្វើកិច្ចសហប្រតិបត្តិការស្របតាមក្របខ័ណ្ឌខ្សែក្រវាត់មួយនិងផ្លូវមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងទូទាំងពិភពលោក ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ