​លោក លី ខឺឈាង និងលោកស្រី Theresa May ​ជូប​ពិភាក្សា​ជាមួយ​តំណាង​គណៈកម្មាធិការ​សហគ្រិន​ចិន​និង​អង់គ្លេស​​​​​​​​
2018-02-01 16:20:34  cri  Web Editor:Deng

 

      យប់​ថ្ងៃទី ​៣១ ​ខែ​មករា  ​លោក លី ខឺឈាង ​នាយករដ្ឋមន្ត្រី​ចិន​បាន​រួមជាមួយ​លោកស្រី​ Theresa May ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន ​បាន​ជួប​សន្ទនា​ជាមួយ​​​តំណាង​សហគ្រិន​ដែល​បាន​ចូលរួម​មហាសន្និបាត​បង្កើត​គណៈកម្មាធិការ​​សហគ្រិន​ចិន​-អង់គ្លេស​​និង​កិច្ចប្រជុំ​លើក​ទីមួយ​នៃ​ស្ថាប័ន​នេះ។

      ថ្នាក់​ដឹកនាំ​ទាំង​ពីររូប​បាន​ស្តាប់​សេចក្តីរាយការណ៍​ពី​តំណាង​សហគ្រិន​ប្រទេស​ទាំងពីរ​ចិន​និង​អង់គ្លេស។ ​លោក លី ខឺឈាង ​​បាន​ថ្លែង​ថា ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អង់គ្លេស​បាន​ចូលក្នុង​ "ផ្លូវ​ល្បឿន​លឿន" ​កំណើន​នៃ​ការវិនិយោគ​គ្នា​ទៅវិញទៅមក​បាន​បន្ត​ពង្រីក​ថែម​មួយ​កម្រិត​ទៀត ​ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​ក៏​កំពុង​វិវឌ្ឍ​ទៅកាន់​ទិសដៅ​កាន់តែ​ល្អរលូន​និង​មាន​តុល្យភាព​ផងដែរ។

      លោកស្រី Theresa May ​បាន​ថ្លែង​ថា  ​​បន្ទាប់ពី​បាន​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ ​អង់គ្លេស​នឹង​បន្ត​ប្រកាន់​នូវ​ការបើកចំហ​ ​ហើយ​​រំពឹង​ថា​អង់គ្លេសនិង​ចិន ​​នឹង​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​កាន់តែ​ទូលំទូលាយ​ ​ដើម្បី​បើក​ទំព័រថ្មី​នៃ​សម័យកាល​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយគ្នា៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ