កាសែត​អឺរ៉ុប​ផ្សាយ​ថា​ ការ​ពន្លឿន​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នាំមក​នូវ​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អឺរ៉ុប​
2018-01-21 15:46:36  cri  Web Editor:Wei

 

    កាសែត​អឺរ៉ុប​គឺ​កាសែត​ភាសា​ចិន​នៃ​ប្រទេស​បារាំង​បាន​ផ្សព្វ​ផ្សាយ​អត្ថបទ​អធិប្បាយ​កាលពី​ថៃ្ងទី​១៩​ ខែ​មករា​ថា​ ការ​ពន្លឿន​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នាំមក​នូវ​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​សហភាព​អឺរ៉ុប។​

    អត្ថបទ​បាន​បញ្ជាក់ថា​ ទន្ទឹមនឹង​ការ​ពន្លឿន​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ចិន​និង​ការ​ឈាន​ទៅ​ការ​អភិវឌ្ឍ​ដែល​មាន​គុណភាព​ខ្ពស់​ ចំពោះ​ទ្វីបអឺរ៉ុប​ ប្រទេស​ចិន​មិនមែន​គ្រាន់តែ​ជា​អ្នក​វិនិយោគ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ខ្លឹមសារ​នៃ​កិច្ចសហប្រតិបត្តិការ​ផែ្នក​សេដ្ឋកិច្ច​រវាង​ចិន​និង​អឺរ៉ុប​ក៏​នឹង​មាន​ភាព​កាន់តែ​សម្បូរបែប​ផងដែរ។​ហេតុដូចេ្នះ​ អឺរ៉ុប​ចាំបាច់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​វិនិយោគ​ជាមួយ​ប្រទេស​ចិន៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ