រុស្ស៊ី​រិះគន់​សហរដ្ឋអាមេរិក​ដែល​ខ្វះ​ឆន្ទៈ​សហប្រតិបត្តិការ​សម្រាប់​ដោះស្រាយ​បញ្ហា​អន្តរជាតិ​
2018-01-20 15:35:04  cri  Web Editor:Sun

ថ្ងៃទី១៩​ខែមករា​ លោក ​Dmitri ​Peskov ​លេខាធិការ​ព័ត៌មាន​របស់​ប្រធានាធិបតី​រុស្ស៊ីបាន​ថ្លែងថា ​សហរដ្ឋអាមេរិក​ខ្វះ​ឆន្ទៈ​សហប្រតិបត្តិការ​ក្នុង​​ការដោះស្រាយ​បញ្ហា​តំបន់​និង​អន្តរជាតិ ។

    តាម​ការផ្សាយ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីតាតាស់​ឲ្យដឹងថា ​ពេលថ្មីៗ​កន្លងទៅនេះ​ លោក​ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ថ្លែង​នៅពេល​ទទួល​សម្ភាសន៍ពី​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ថា ​ភាគីរុស្ស៊ី​មិនជួយ​ដោះស្រាយ​បញ្ហា​នុយគ្លេអ៊ែរ​ឧបទ្វីបកូរ៉េ​ទាល់តែ​សោះ​ ដៅចំពោះ​ពាក្យសម្តី​របស់​លោកត្រាំនេះ​ លោក ​Dmitri​ Peskov ​បាន​ថ្លែងថា ​ភាគីរុស្ស៊ី​ស្វែងរក​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុងតំបន់​និង​អន្តរជាតិ​ទាំងអស់ ​ប៉ុន្តែ​ភាគីរុស្ស៊ី​យល់ឃើញថា​ សហរដ្ឋអាមេរិក​ខ្វះ​ឆន្ទៈ​សហប្រតិបត្តិការ​ក្នុង​វិស័យនេះ​ ដូច្នេះ ​ភាគីរុស្ស៊ី​បាន​សំដែង​ការសោកស្តាយ​ចំពោះ​ការនេះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ