តំណាងចិន​ដាស់តឿន​ឲ្យ​​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​អាហ្វហ្គានីស្ថាន​និង​អាស៊ី​កណ្តាល​តាមរយៈ​គំនិត​ផ្តួចផ្តើម​នៃ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​
2018-01-20 14:30:07  cri  Web Editor:Sun

ថ្ងៃទី១៩​ខែមករា​ លោក​ Wu ​Haitao ​ភារធារី​ស្តីទី​នៃ​គណៈប្រតិភូចិន​ប្រចាំជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​ដាស់តឿនឲ្យ​ភាគីនានា​​​​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​និង​តំបន់​អាស៊ីកណ្តាល​តាមរយៈ​គំនិត​ផ្តួចផ្តើម​នៃ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុងតំបន់​ផ្សេងទៀត ។

    នៅ​ចុងបញ្ចប់​ លោក ​Wu ​Haitao ​បាន​ថ្លែងថា ​ប្រទេសចិន​បាន​ដើរតួនាទី​លក្ខណៈ​កសាង​សម្រាប់​ជំរុញ​សន្តិភាព​និង​ការអភិវឌ្ឍ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ជាប់រហូត ​។ ​ភាគីចិន​រីករាយ​រួមជាមួយ​សហគមន៍​អន្តរជាតិ​ បន្តខិតខំ​ប្រឹងប្រែង​ឥតឈប់​ឈរ​ដើម្បី​ជំរុញ​សន្តិភាព​ ស្ថិរភាព​និង​ការអភិវឌ្ឍ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​និងតំបន់​អាស៊ី​កណ្តាល ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ