ប្រទេសចិន​ផ្តើម​គំនិត​ជា​និច្ច​នូវ​ការ​បង្កើត​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​ដែល​គោរព​គ្នា​ មាន​យុត្តិធម៌ សុច្ចធម៌ កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ 
2018-01-20 15:23:15  cri  Web Editor:Li

 ​ឆ្លើយ​តប​នឹង​ឥស្សរជនរបស់​អាមេរិក​ ជប៉ុន​និង​ឥណ្ឌា​​មួយ​ចំនួនដែល​បាន​សំដែង​ការ​ព្រួយបារម្ភ​ចំពោះប្រទេស​ចិន​ដែលប្រកាន់អកប្បកិរិយា​កាន់តែ​តឹងរឹង​នៅ​ក្នុង​តំបន់​​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​លំហសមុទ្រ​អន្តរជាតិ​ផ្សេងទៀត​ លោក​LuKang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ជា​ប្រចាំ​នាថ្ងៃទី​ ១៩ ខែ​មករា​ថា​ នៅលើ​បញ្ហារបៀបវារៈអន្តរជាតិ​ ប្រទេសចិ​ន​ផ្តើម​គំនិត​អំពី​ការ​បង្កើត​​​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​មួយ​ដែល​គោរព​គ្នា​ មាន​យុត្តិធម៌ សុច្ចធម៌ កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ ។ បើសិន​ជា​និយាយជា​សាមញ្ញ​​វិញ​  ការខិតខំប្រឹងប្រែង​ដើម្ប​ស្វែងរក​បង្កើត​ទំនាក់ទំនងអន្តរជាតិ​បែបថ្មី​នេះ​ មិន​គួរ​ធ្វើ​ឲ្យ​ប្រទេស​និង​ឥស្សរជនណាដែល​ស្នេហា​សន្តិភាព​និង​ស្វែង​រក​ការអភិវឌ្ឍរួម​មាន​ការ​ព្រួយ​បារម្ភ​ឡើយ​ ។ ដូច្នេះ​ លោក​សង្ឃឹម​ថា​ ប្រទេស​ពាក់ព័ន្ធ​នានា​អាច​គិត​ពិចារណា​យ៉ាង​ត្រឹម​ត្រូវ​ចំពោះប្រទេស​ចិន​ដែល​បាន​ដើរតួនាទី​ជា​វិជ្ជមានក្នុង​សហគមន៍​អន្តរជាតិ ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ