លោកMacron​បាន​ថ្លែងថា​ការដែល​អង់គ្លេស​ "ដកខ្លួនចេញ"​​ពីសហភាពអឺរ៉ុប​មិន​រារាំង​ដល់​កិច្ចសហប្រតិបត្តិការ​ជាន់ខ្ពស់​រវាង​បារាំង​និង​អង់គ្លេស​ទេ
2018-01-20 14:11:20  cri  Web Editor:Deng

      ថ្ងៃ​ទី ១៨ ​ខែមករា  ​លោក Emmanuel Macron  ​ប្រធានាធិបតី​បារាំង​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ជាមួយ​លោកស្រី​ Theresa May  ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ​ក្នុង​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា ​បញ្ហា​ជន​អន្តោប្រវេសន៍​ជាដើម។  ​​លោក Macron ​បាន​បន្ត​ទៀត​ថា​ ​ការដែល​អង់គ្លេស​ "ដក​ខ្លួន​ចេញ" ​ពី​សហភាព​អឺរ៉ុប​នឹង​មិន​រារាំង​ដល់​កិច្ចសហប្រតិបត្តិការ​ជាន់​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​ទេ​។

      នេះគឺជា​ដំណើរ​ទស្សនកិច្ច​នៅ​អង់គ្លេស​លើកទីមួយ​របស់​លោក Macron  ​បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​​តំណែង​កាលពី​ខែ​ឧសភា​ឆ្នាំទៅ​៕​​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ