សន្និសីទ​ពេញអង្គ​លើកទី ២ នៃ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​នីតិកាលទី ១៩ បាន​ពិគ្រោះពិភាក្សា​និង​អនុម័តលើ​សំណើ​ធ្វើវិសោធនកម្ម​ខ្លឹមសារ​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ
2018-01-20 14:45:12  cri  Web Editor:Xu

 

   សន្និសីទ​ពេញអង្គ​លើកទី ២ នៃ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​នីតិកាលទី ១៩ បានរៀបចំឡើង​ពីថ្ងៃទី ១៨ ដល់ ទី ១៩ ខែមករា ។ សន្និសីទនេះ​បាន​ពិគ្រោះពិភាក្សា​និង​អនុម័តលើ​សំណើ​របស់​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​អំពី​ការធ្វើវិសោធនកម្ម​ខ្លឹមសារ​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ ។

    សន្និសីទ​បានគូសបញ្ជាក់ថា សង្គមនិយម​លក្ខណៈពិសេសចិន​បានឈានចូល​យុគសម័យថ្មី នេះជា​ទីតាំង​ប្រវត្តិសាស្ត្រ​ថ្មី​នៃការ​អភិវឌ្ឍ​ប្រទេសចិន ។ អនុលោមតាម​សភាពការណ៍ថ្មី​និង​ភារកិច្ចថ្មី​ដែល​ប្រកាន់ខ្ជាប់​និង​ការអភិវឌ្ឍ​សង្គមនិយម​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យថ្មី គឺចាំបាច់​ធ្វើវិសោធនកម្ម​ដោយសមរម្យ​ចំពោះ​រដ្ឋធម្មនុញ្ញ ចាត់ទុក​សមិទ្ធផល​នៃការច្នៃប្រឌិតថ្មី​ខាង​ទ្រឹស្តី ខាង​ការអនុវត្ត​ជាក់ស្តែង​និង​ខាង​របប​ដ៏សំខាន់​ដែលទទួលបាន​ក្នុង​ការអនុវត្តជាក់ស្តែង​របស់​បក្ស​និង​ប្រជាជន​ឲ្យ​កើនឡើង​ទៅជា​ការកំណត់​នៃ​រដ្ឋធម្មនុញ្ញ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ