មន្ត្រី​ប៉ាឡេស្ទីន​ស្តីបន្ទោស​អាមេរិក​ដែល​បានបង្កក​ប្រាក់ជួយ​ប៉ាឡេស្ទីន​ម្តងទៀត
2018-01-20 14:44:43  cri  Web Editor:Xu

    ថ្ងៃទី ១៩ ខែមករា លោកZakaria al-Agha មន្ត្រី​ទទួលខុសត្រូវ​កិច្ចការ​ជនភៀសខ្លួន​នៃ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​បាន​ថ្កោលទោស​អាមេរិក​ដែល​បាន​បញ្ឈប់​ផ្តល់ប្រាក់ពិសេស​សម្រាប់​ជួយឧបត្ថម្ភ​ចំណីអាហារ​ចំនួន ៤៥ លាន​ដុល្លារអាមេរិក​ដែល​គ្រោងនឹង​ផ្តល់​មកឲ្យ​ប៉ាឡេស្ទីន ។

    លោកZakaria al-Agha ថ្លែង​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មាន​នៅ​ថ្ងៃដដែល​ថា ទង្វើ​របស់អាមេរិក​គឺជា​ការជម្រះបញ្ជី​ចំពោះ​អង្គការ​វិស្វកម្ម​និង​ជួយសង្គ្រោះ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដើមបូព៌ា​នៃ​អង្គការសហប្រជាជាតិ​និង​ជា​ការផ្តន្ទាទោស​ចំពោះ​ប្រជាជនប៉ាឡេស្ទីន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ