ក្រសួង​ការបរទេស​ចិន​ថែ្លងថា​ ភាគី​អ៊ីរ៉ង់​វាយតម្លៃ​ខ្ពស់​នូវ​ការងារ​រុករក​និង​ជួយសង្រ្គោះ​នាវា​ដឹក​ប្រេង​សញ្ញា​SANCHI​នៃ​ភាគីចិន​
2018-01-20 15:17:08  cri  Web Editor:Wei
   ថៃ្ងទី​១៩​ ខែ​មករា​ លោក​លូខាង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថែ្លង​នៅ​ក្រុង​ប៉េ​កាំង​ថា​ ក្រោយ​ពេល​កើតមាន​ហេតុការណ៍​នាវា​ដឹក​ប្រេង​សញ្ញា​SANCHI ​ភាគីចិន​បាន​រក្សា​ការ​ទាក់ទង​ប្រកប​ដោយ​ភាពរលូន​និង​មាន​ប្រសិទ្ធភាព​ជាមួយ​ភាគីអ៊ីរ៉ង់​ ដូចេ្នះ​ ភាគី​អ៊ីរ៉ង់​បាន​សំដែង​ការ​វាយតម្លៃ​យ៉ាង​ខ្ពស់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ដំណើរ​រុករក​និង​ជួយ​សង្រ្គោះ។​លោក​Rubaie​ រដ្ឋមន្រ្តី​ក្រសួង​ពលកម្ម​កិច្ចសហប្រតិបត្តិការ​និង​សុខុមាលភាព​សង្គម​អ៊ីរ៉ង់​បាន​ផ្ញើ​លិខិត​ថែ្លង​អំណរគុណ​ដែល​មាន​ហត្ថលេខា​របស់​លោក​ជូន​ទៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អ៊ីរ៉ង់​ជុំវិញ​ការងារ​រុករក​និង​ជួយសង្រ្គោះ​នាវា​ដឹក​ប្រេង​សញ្ញា​SANCHI៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ