បញ្ញវន្ត​ចិន​និង​អាហ្រ្វិក​ទន្ទឹម​រងចាំ​វេទិកា​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​ឆ្នាំ​២០១៨​អាច​នាំមក​នូវ​ឱកាសថ្មី​សម្រាប់​ការអភិវឌ្ឍ​រវាង​ចិន​និង​អាហ្រ្វិក​
2018-01-20 15:16:30  cri  Web Editor:Wei
    សិក្ខាសាលា​អន្តរជាតិ​ស្តីពី​យុគសម័យថ្មី​នៃ​ការអភិវឌ្ឍ​ប្រទេស​ចិន​និង​ឱកាស​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​បាន​រៀបចំ​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថៃ្ងទី​១៨ ​ខែ​មករា។​អ្នកជំនាញការ​របស់​ធនាគារ​គំនិត​អាហ្វ្រិក​ ចំនួន​១៦រូប​ដែល​មកពី​បណ្តា​ប្រទេស​អាហ្រ្វិក​ ចំនួន​១១​ រួមមាន​ប្រទេស​អេត្យូពី​ អង់ហ្កោឡា​ ហ្កាណា​ ស៊ីមបាវ៉េ​និង​តង់​សានី​ជាដើម​និង​បញ្ញវន្ត​ចិន​បាន​ជួបជុំ​ជាមួយ​គ្នា​ដើម្បី​ធ្វើការ​ពិគ្រោះ​ពិភាក្សា​កាន់តែ​ស៊ីជម្រៅ​លើ​ប្រធានបទ​មួយចំនួន​ ដូចជា​ ដំណើរការ​ថ្មី​នៃ​ការ​កសាង​ទំនើបភាវូបនីយកម្ម​នៃ​ប្រទេស​ចិន​និង​ឱកាសថ្មី​សម្រាប់​ការអភិវឌ្ឍ​ទូទាំង​ពិភពលោក​ គោលនយោបាយ​ជា​មួយ​បរទេស​នៃ​ប្រទេស​ចិន​និង​សហគមន៍​រួមវាសនា​រវាង​ចិន​និង​អាហ្រ្វិក​ជាដើម៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ