ប្រធានាធិបតី​បារាំង​សំដែង​ការស្វាគមន៍​ចំពោះ​ការដែល​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​ចាប់​ដំណើរ​កិច្ចសន្ទនា​ជាថ្មី​ឡើងវិញ​
2018-01-20 15:07:12  cri  Web Editor:Wei
    ទីស្តីការ​ប្រធានាធិបតី​បារាំង​បាន​ផ្សព្វផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថៃ្ងទី​១៩ ​ខែ​មករា​ថា​ លោក​Emmanuel​ Macron​ ប្រធានាធិបតី​បារាំង​បាន​សន្ទនា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ​លោក​Moon​ Jae-in​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដើម្បី​សំដែង​ការស្វាគមន៍​ចំពោះ​កិច្ច​សន្ទនា​រវាង​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​ដែល​បាន​ចាប់ដំណើរ​ជាថ្មី​ឡើងវិញ។​លោក​រំពឹង​ថា​ កិច្ចសន្ទនា​រវាង​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​មាន​ផលប្រយោជន៍​ដល់​ការ​បន្ធូរ​បន្ថយ​ស្ថានការណ៍​តានតឹង​នៅ​តំបន់​ព្រមទាំង​ភាគី​ទាំងពីរ​អាច​បង្កើត​ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ជំរុញ​ដំណើរ​គ្មាន​នុយ​គ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ