លោក​លីខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​និង​លោក​Jean-Claud​ Juncker​ ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ផ្ញើ​លិខិត​ជូនពរ​ជូន​ចំពោះ​ពិធី​សម្ពោធបើក​ឆ្នាំ​ទេសចរណ៍​រវាង​ចិន​និង​អឺរ៉ុប​ដោយ​ឡែក​ពី​គ្នា​
2018-01-20 15:06:37  cri  Web Editor:Wei

 

    ថៃ្ងទី​១៩​ ខែ​មករា​ ពិធី​សម្ពោធបើក​ឆ្នាំ​ទេសចរណ៍​ឆ្នាំ​២០១៨​រវាង​ចិន​និង​អឺរ៉ុប​បាន​បា្ររព្ធ​ឡើង​នៅ​ក្រុង​Venice​ប្រទេស​អ៊ីតាលី។​លោក​លីខឺឈាំង​ នាយករដ្ឋមន្រ្តី​ចិន​និង​លោក​Jean-Claud​ Juncker​ ប្រធាន​គណៈកម្មការអឺរ៉ុប​បាន​ផ្ញើ​លិខិត​ជូនពរ​ជូន​ចំពោះ​ពិធី​សម្ពោធ​បើក​ឆ្នាំ​ទេសចរណ៍​រវាង​ចិន​និង​អឺរ៉ុប​ដោយឡែក​ពីគ្នា។​

    លោក​លីខឺឈាង​រំពឹងថា​ ភាគី​ទាំងពីរ​អាច​យក​ឆ្នាំ​ទេសចរណ៍​រវាង​ចិន​និង​អឺរ៉ុប​ជាឱកាស​សកម្ម​ពង្រីក​ទំហំ​កិច្ចសហប្រតិបត្តិការ​ផែ្នក​ទេសចរណ៍​និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ខាង​បុគ្គលិក​រវាង​ចិន​និង​អឺរ៉ុប​ ហើយ​ជំរុញ​ការអភិវឌ្ឍ​ជាមួយ​គ្នា​និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​ដើម្បី​ផ្តល់​កម្លាំងចលករ​ថ្មី​ដល់​ការអភិវឌ្ឍ​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​អឺរ៉ុប​ក្នុង​យុគសម័យ​ថ្មី៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ