ប្រទេស​អ៊ីស្រាអែល​ថ្លែងថា ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំនៅ​ហ៊្សកដានី​នឹងធ្វើ​ការងារ​ជាថ្មី​ឡើង​វិញ​
2018-01-19 15:37:34  cri  Web Editor:Sun

យប់​ថ្ងៃទី១៨​ខែមករា​ ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍ថា​ ប្រទេស​អ៊ីស្រាអែល​និង​ហ៊្សកដានី​បាន​ដើរដល់​កិច្ចព្រមព្រៀង​ហើយ ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំនៅ​ហ៊្សកដានី​ជិតនឹង​ធ្វើការងារ​ជាថ្មី​ឡើងវិញ​ដោយ​គ្រប់ជ្រុង​ជ្រោយ ។

    សេចក្តីថ្លែងការណ៍​បន្តថា ​អ៊ីស្រាអែល​បាន​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ហ៊្សកដានី​ ប្រទេស​ទាំងពីរ​នឹង​ចាត់​វិធានការ​គ្រប់បែបយ៉ាង​ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ពង្រឹង​សន្ធិសញ្ញា​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ