សភា​អ៊ុយក្រែន​​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ចំណុចសំខាន់​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​បញ្ហា​ Donbas ​
2018-01-19 10:32:35  cri  Web Editor:Sun
    ថ្ងៃទី១៨​ខែមករា ​សភា​អ៊ុយក្រែន​បាន​អនុម័តនូវ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ចំណុចសំខាន់​នៃ​គោលនយោបាយ​ជាតិស្តីពី​បញ្ហា ​Donbas ​ដែល​បាន​ចាត់ទុក​តំបន់​មួយចំនួន​នៃ​រដ្ឋ ​Donetsk ​និង​រដ្ឋ ​Luhansk​ ដែល​ត្រូវ​គ្រប់គ្រង​ដោយ​កងប្រដាប់​អាវុធស៊ីវិល​នៅ​ភាគខាង​កើត​អ៊ុយក្រែនជា​"ទឹកដី​ត្រូវ​កាន់កាប់​ជាបណ្តោះ​អាសន្ន"​ហើយ​គូសបញ្ជាក់ថា ​ផលប្រយោជន៍​ស្នូល​លើ​បញ្ហា ​Donbas​ របស់​អ៊ុយក្រែន​គឺធានា​អធិបតេយ្យភាព​ជាតិ​អ៊ុយក្រែន​លើទឹកដី​ត្រូវ​កាន់កាប់​ជាបណ្តោះ​អាសន្ន​ ។ ​សេចក្តីព្រាង​ច្បាប់នេះ​នឹង​ចូលជា​ធរមាន​នៅ​ថ្ងៃបន្ទាប់​បន្ទាប់ពី​លោក ​Petro ​Poroschenko​ ប្រធានាធិបតី​អ៊ុយក្រែន​ចុះហត្ថលេខា​ ព្រមទាំង​ប្រកាស​ឯកសារ​ជាផ្លូវការ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ