កូរ៉េខាងជើង​ថ្កោលទោស​អាមេរិកដែល​​ផ្តើម​គំនិត​បើកធ្វើសន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​ពហុភាគី​អំពី​បញ្ហា​កូរ៉េខាងជើង
2018-01-19 15:51:45  cri  Web Editor:Li

កាលពី​ថ្ងៃទី ១៨ ខែ​មករា​ អ្នកនាំពាក្យ​វិទ្យាស្ថាន​​ស្រាវជ្រាវកិច្ច​ការ​​អាមេរិក​នៃ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ថ្កោលទោស​អាមេរិកដែល​​ផ្តើម​គំនិត​បើកធ្វើសន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​ពហុភាគី​អំពី​បញ្ហា​កូរ៉េខាងជើង​​​នៅ​ក្រុង​Vancouver កាណាដា​នា​​ពេល​ថ្មី​ៗកន្លងទៅនេះ​ ដោយ​បញ្ជាក់​ថា​ ក្នុង​ខណៈពេល​ដែល​សកលលោកទាំងមូល​បាន​សំដែង​ការ​អបអរ​ស្វាគមន៍​ចំពោះ​ការ​កែ​លម្អ​​នៃ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​ខាងត្បូងនិង​ការ​​បន្ធូរបន្ថយ​ភាព​តានតឹងនៅ​ឧបទ្វីប​កូរ៉េ​ ​ អាមេរិក​បែរ​ជា​កោះហៅ​ប្រទេស​ដែល​បាន​ចូលរួម​សង្រ្គាម​ឈ្លានពាន​កូរ៉េខាងជើង​ទៅ​ជួបជុំ​គ្នា​ដើម្បី​ធ្វើការ​ពិគ្រោះ​ពីបញ្ហា​បង្កើនការដាក់​កម្លាំង​សម្ពាធ​ទៅលើ​កូរ៉េខាងជើងទៅវិញ​ ក្នុង​បំណង​​​ចង់បង្ក​សង្គ្រាម​ថ្មី​ទៅលើ​ឧបទ្វីប​កូរ៉េ​ដោយ​ចំហ​ ។ ឆ្លងតាមរយៈ​សន្និសីទ​លើកនេះ​អាច​បង្ហាញ​ថា​ ទោះបី​ជា​អាមេរិក​និយាយ​ថា​មាន​បំណង​ធ្វើ​កិច្ច​សន្ទនា​ក្តី​  តែ​តាមពិត​គឺ​ចង់បង្កសង្រ្គាម​នៅ​ឧបទ្វីប​កូរ៉េ​ទៅវិញ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ