ព័ត៌មាន​ប្រទេស​ចិន​​
2018-01-19 15:35:02  cri  Web Editor:Deng

1- ​ភាគី​ចិន​ស្វាគមន៍​​ហើយ​គាំទ្រ​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង​ធ្វើ​ការពិភាក្សា​​ថែម​មួយ​កម្រិត​ទៀត​​លើស​ពី​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា។

2- ​ក្រសួង​ការបរទេស​ចិន​បាន​បង្ហាញ​ថា ​​អង្គការ​សមុទ្រ​អន្តរជាតិ​កោតសរសើរ​ប្រទេស​ចិន​ក្នុង​សកម្មភាព​ជួយ​សង្គ្រោះ​នាវា​ដឹក​ប្រេង​សញ្ញា SANCHI ​​។

3- ​ភាគី​ចិន​បាន​ថ្លែង​ថា  ​រីករាយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទ្វីប​អាហ្វ្រិក​និង​សហគមន៍​អន្តរជាតិ ​បន្ត​ពួតដៃ​ជាមួយ​គ្នា​លើ​​ការប្រឆាំង​ទប់​ស្កាត់​ការលួច​បាញ់​និង​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ព្រៃ​និង​រុក្ខជាតិ​ដោយ​ខុស​ច្បាប់​។

4- ​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​ ២០១៧  របស់​ប្រទេស​ចិន​កើន​ឡើង ៦.៩ % ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នាឆ្នាំ​ទៅមិញ ​​មាន​ចំនួន​សេដ្ឋកិច្ច​សរុប​ជាង​ ៨០ ​ទ្រីលាន​យាន់ប្រាក់ចិន​ជា​លើក​ដំបូង​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ