ការទូទាត់​តាម​ប្រាក់យាន់ចិន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប៉ាគីស្ថាន​និង​ចិន​​​​នឹង​ជំរុញ​ដល់​ការកសាង​របៀង​សេដ្ឋកិច្ច​ប៉ាគីស្ថាន-ចិន​
2018-01-19 15:14:00  cri  Web Editor:Deng
       តាម​ព័ត៌មាន​ពី​សាខា​ធនាគារ​​ប្រជាជនចិន​នៅ​ក្រុង​Ulumuqi ​បាន​ឲ្យ​ដឹង​ថា  ​ធនាគារ​ជាតិ​ប៉ាគីស្ថាន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ប្រើ​ប្រាស់​ប្រាក់​យាន់​ចិន​ក្នុង​ពេល​​ទូទាត់​ក្នុង​ពេល​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​ប៉ាគីស្ថាន​។ ​ធនាគារ​នោះ​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​ថា ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​និង​វិនិយោគទុន​ទ្វេភាគី​សម្រាប់​សហគ្រាស​សាធារណៈ​និង​ឯកជន​រវាង​ប្រទេស​ទាំងពីរ​ប៉ាគីស្ថាន​និង​ចិន​ ​អាច​ជ្រើសរើស​ដោយ​សេរី​ថា​តើ​ប្រើ​ប្រាស់​ប្រាក់​យាន់​ចិន​ដើម្បី​ធ្វើ​ការទូទាត់​ឬអត់។ ​អ្នកជំនាញការ​​បាន​វិភាគ​ថា ​​នេះ​នឹង​​ជះ​ឥទ្ធិពល​វិជ្ជមាន​ក្នុង​ការជំរុញ​ការកសាង​របៀង​សេដ្ឋកិច្ច​ប៉ាគីស្ថាន​និង​ចិន​ ​ក៏​ដូចជា​ក្នុង​ការ​ជំរុញ​ដល់​កំណើន​​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ភូមិភាគ​ស្វយ័ត​​Xinjiang​ប្រទេស​ចិន​៕​​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ