អ៊ីរ៉ង់​ថ្លែង​អំណរគុណ​ជា​ផ្លូវការ​ចំពោះ​ប្រទេស​ចិន​ជុំវិញ​ការ​ងារ​ជួយ​សង្គ្រោះ​របស់​ចិន​ក្នុង​ហេតុការណ៍​នាវា​ដឹក​ប្រេង​សញ្ញា​SANCHI
2018-01-19 15:44:39  cri  Web Editor:Ma
   កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មករា ​លោក ​Rubaieរដ្ឋមន្ត្រី​ក្រសួង​ពលកម្ម​កិច្ចសហប្រតិបត្តិការ​និង​សុខុមាលភាព​សង្គម​អ៊ីរ៉ង់​បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​ដែល​មាន​ហត្ថលេខា​របស់​លោក​ជូន​ទៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អ៊ីរ៉ង់​ជុំវិញ​ហេតុការណ៍​នាវា​ដឹក​ប្រេង​សញ្ញា​SANCHI។​ក្នុង​លិខិត​លោក ​Rubaieបាន​ថ្លែង​ថា ​ភាគី​ចិន​បាន​ធ្វើ​ការ​ខិតខំ​ដ៏​ធំ​ធេង​ក្នុង​ការងារ​រុករក​និង​ជួយ​សង្គ្រោះ​សមាជិក​នាវា​និង​ប្រយុទ​នឹង​អគ្គិភ័យ ​ខ្ញុំ​ក្នុង​នាម​ជា​តំណាង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ស៊ើប​អង្កេត​ហេតុការណ៍​នាវា​ដឹក​ប្រេង​សញ្ញា​SANCHI​របស់​ភាគី​អ៊ីរ៉ង់​ ​និង​តំណាង​រដ្ឋាភិបាល​និង​ប្រជាជន​អ៊ីរ៉ង់ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​ត្រង់​បំផុត​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ​ជា​ពិសេស​សូម​ថ្លែង​អំណរគុណ​ចំពោះ​បុគ្គលិក​ភាគី​ចិន​ដែល​ចូល​រួម​ក្នុង​ការ​ងារ​ជួយ​សង្គ្រោះ​ដោយ​អស់​ពី​សមត្ថភាព​ហ៊ាន​ប្រថុយ​ជីវិត​ ​មិន​គិត​ពី​ឧស្ម័ន​បំពុល​និង​ការ​គំរាម​កំហែង​ពី​ការ​បំផ្ទុះ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ