លោកCuiTiankai ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​អាមេរិក​ថ្លែងថា ចិននិង​អាមេរិក​គួរតែ​កាន់ដៃគ្នា​តទល់​នឹងបញ្ហា​ប្រឈម​ជាទូទៅ
2018-01-19 16:46:54  cri  Web Editor:Xu

    កាលពី​យប់​ថ្ងៃទី ១៧ ខែមករា សភាពាណិជ្ជកម្ម​ចិន​ប្រចាំនៅអាមេរិក​បាន​ប្រារព្ធធ្វើ​ពិធីជប់លៀង​សប្បុរស​អបអរ​ឆ្នាំថ្មីចិន​ឆ្នាំ ២០១៨ នៅក្រុង​ញូវយ៉ក ។ ឥស្សរជន​ល្បីឈ្មោះ​ជាង ៤៥០ នាក់​នៃ​មជ្ឈដ្ឋាននយោបាយ​និង​មជ្ឈដ្ឋានពាណិជ្ជកម្ម​ចិននិង​អាមេរិក​បាន​អញ្ជើញ​ចូលរួម​ពិធី​ជប់លៀងនេះ ។

    ពេល​ថ្លែងសុន្ទរកថា​ក្នុងពិធី​ជប់លៀង លោកCuiTiankai ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​អាមេរិក​បានថ្លែងថា បច្ចុប្បន្ន ភាគី​ទាំងពីរ​ចិននិង​អាមេរិក​ប្រឈមនឹង​ឱកាសថ្មី​និង​ការប្រកួតប្រជែងថ្មី ។ ប្រទេសចិន​និង​អាមេរិក​គួរតែ​យក​ការអភិវឌ្ឍ​រយៈពេល ៤០ ឆ្នាំ​កន្លងទៅ​ជាមូលដ្ឋាន ប្រកាន់ខ្ជាប់​ទិសដៅ​ត្រឹមត្រូវ​ជានិរន្តន៍ បង្កើត​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រឹងមាំ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេសទាំងពីរ​និង​ពិភពលោក ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ