ស្ថានទូត​វៀតណាម​ប្រចាំ​នៅប្រទេសចិន​ធ្វើ​បដិសណ្ឋារកិច្ច​អបអរ​ខួប ៦៨ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​ចិននិង​វៀតណាម
2018-01-19 10:47:18  cri  Web Editor:Xu
    កាលពីថ្ងៃទី ១៨ ខែមករា ស្ថានទូត​វៀតណាម​ប្រចាំ​នៅប្រទេសចិន​បានធ្វើ​បដិសណ្ឋារកិច្ច​អបអរ​ខួប ៦៨ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​ចិននិង​វៀតណាម​នៅក្រុង​ប៉េកាំង លោកWangJiarui អនុប្រធាន​គណៈកម្មាធិការ​ទូទាំងប្រទេស​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជនចិន លោក​ChenXiaodong ជំនួយការ​រដ្ឋមន្ត្រី​ការបរទេសចិន លោកWangYajun ជំនួយការរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃមជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានអញ្ជើញ​ចូលរួម លោកDangMinhKhoi ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅ​ប្រទេសចិន​និង​លោកChenXiaodong ជំនួយការ​រដ្ឋមន្ត្រី​ការបរទេសចិន​បាន​ថ្លែងថា ទំនាក់ទំនង​ចិននិង​វៀតណាម​កំពុង​ទទួលបាននូវ​ឱកាសអភិវឌ្ឍថ្មី ការបង្កើន​សាមគ្គីភាព​និង​មេត្រីភាព ការជំរុញ​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផលប្រយោជន៍​ឲ្យគ្នា​ទៅវិញទៅមក​សមស្របនឹង​ផលប្រយោជន៍​មូលដ្ឋាន​នៃ​ប្រទេសនិង​ប្រជាជន​ប្រទេសទាំងពីរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ