ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​២៣៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​លើ​លំហ​សមុទ្រ​ខាង​លិច​លីប៊ី
2018-01-18 15:45:52  cri  Web Editor:Deng

      ថ្ងៃទី ១៧ ​ខែមករា  ​ក្រុម​យាមល្បាត​នៃ​កងទ័ព​ជើង​ទឹក​លីប៊ី​បាន​ជួយ​សង្គ្រោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន ​២៣៤ ​នាក់​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​លិច​លីប៊ី។​​

      អ្នក​នាំពាក្យ​កងទ័ព​ជើង​ទឹក​លីប៊ី​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៃ​​ទីភ្នាក់ងារ​ស៊ីនហួរ​ថា  ​​ថ្ងៃដដែល  ​ក្រុម​យាម​ល្បាត​ឆ្នេរ​សមុទ្រ​​នៃ​កងទ័ព​ជើង​ទឹក​លីប៊ី​បាន​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​ចំនួន​ពីរដង​លើ​លំហ​សមុទ្រ​​ក្បែរ​ក្រុង Zuwara ​ដែល​មាន​ចម្ងាយ​ ១២០ ​គ.ម.​ ​ភាគ​ខាងលិច​រដ្ឋធានី​ទ្រីប៉ូលី​ ​ បាន​ជួយ​សង្គ្រោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន ២៣៤ ​នាក់៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ