ចិន​និង​មីយ៉ាន់ម៉ា​បើក​កិច្ច​ប្រជុំ​ពិគ្រោះពិភាក្សា​កម្រិត​ខ្ពស់​២​បូក​២​លើក​ទី​៣​អំពី​វិស័យ​ការ​ទូត​និង​ការ​ការពារ​ជាតិ
2018-01-18 16:05:30  cri  Web Editor:Ma

 កិច្ច​ប្រជុំ​ពិគ្រោះពិភាក្សា​កម្រិត​ខ្ពស់​២​បូក​២​លើក​ទី​៣​អំពី​វិស័យ​ការ​ទូត​និង​ការ​ការពារ​ជាតិ​រវាង​ចិន​និង​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុងNaypyidawនៃ​ប្រទេស​មីយ៉ាន់ម៉ា​នា​ថ្ងៃ​ទី​១៧​ខែ​មករា​។លោក ​KongXuanYouអនុរដ្ឋមន្រ្តី​ការ​បរទេស​ចិន ​លោក​ShaoYuanMingអគ្គសេនាធិការ​រង​នៃ​សេនាធិការដ្ឋាន​ចម្រុះ​របស់​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​រួម​និង​លោក ​KyawTinរដ្ឋមន្រ្តី​ក្រសួង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​មីយ៉ាន់ម៉ា​និង​លោក​TunTunNaungប្រធាន​ការិយាល័យ​ប្រតិបត្តិការ​ពិសេស​ទី​១​នៃ​កងទ័ព​ការពារ​ជាតិ​មីយ៉ាន់ម៉ា​បាន​ធ្វើ​ជា​សហអធិបតី​នៃ​កិច្ច​ប្រជុំ​នេះ។​លោក​ស្រី​AungSanSuuKyiទី​ប្រឹក្សា​កិច្ច​រដ្ឋ​មីយ៉ាន់ម៉ា​និង​លោក​MinAungHlaigអគ្គ​មេបញ្ជាការ​នៃ​កងទ័ព​ការពារ​ជាតិ​មីយ៉ាន់ម៉ា​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​តំណាង​ភាគី​ចិន​ដោយ​ឡែក​ពី​គ្នា។

    ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ​ភាគី​ទាំ​ពីរ​ត្រូវ​តែ​អនុវត្ត​មតិ​ឯកភាព​របស់​ថ្នាក់​ដឹក​នាំ​ឲ្យ​បាន​ល្អ ​ជំរុញ​ទំនាក់​ទំនង​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ