អ្នកទេសចរ​ចិន​មួយចំនួន​នៃ​រឿងបំផ្ទុះ​នាវា​ល្បឿនលឿន​នៅថៃ​បាន​វិលត្រឡប់​មកប្រទេសចិន​វិញ
2018-01-18 14:16:20  cri  Web Editor:Xu
    ស្ថានទូតចិន​ប្រចាំនៅ​ប្រទេសថៃ​បានថ្លែង​កាលពី​ថ្ងៃទី ១៧ ខែមករា​ថា នៅព្រលឹម​ថ្ងៃដដែល អ្នកទេសចរ​ចិន​ចំនួន ១៣ នាក់​ដែលរងរបួស​ក្នុង​ហេតុការណ៍បំផ្ទុះ​នាវា​ល្បឿនលឿន​នៅខេត្ត​Krabi ភាគខាងត្បូង​ប្រទេសថៃ​នាពេលកន្លងទៅ​បាន​វិលត្រឡប់​មកប្រទេសចិន​វិញ​តាមយន្តហោះ ខណៈ ១៤ នាក់ទៀត​នៅប្រទេសថៃ​ដដែល ក្នុងនោះ មាន ៥ នាក់​កំពុង​សម្រាកព្យាបាលក្នុង​មន្ទីរពេទ្យ សភាពរបួស​ពួកគាត់​មិនវិវឌ្ឍធ្ងន់ធ្ងរ គ្មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​នោះទេ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ