អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​អំពាវនាវឲ្យ​គាំពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់
2018-01-18 14:15:31  cri  Web Editor:Xu

    ក្នុងឱកាស​ខួប ២ ឆ្នាំ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​អំពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិបាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែមករា ដោយបាន​អំពាវនាវឲ្យ​គាំពារ​កិច្ចព្រមព្រៀង​នេះ ។

    សេចក្តីថ្លែងការណ៍​បានឲ្យ​ដឹងថា លោកអគ្គលេខាធិការ​ជឿជាក់ថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​វិធី​ល្អបំផុត​ដែល​ធានាជាក់លាក់​នូវផែនការ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ប្រើប្រាស់​ក្នុងគោលបំណង​សន្តិភាព គឺជា​សមិទ្ធផល​សំខាន់​នៃការ​មិនរីកសាយភាយ​នុយក្លេអ៊ែរ​និង​វិស័យ​ការទូត បានរួមចំណែក​ដើម្បី​សន្តិភាព​និង​សន្តិសុខ​តំបន់​និង​អន្តរជាតិ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ