លោក​Xiaoqian​ ឯកអគ្គរដ្ឋទូត​អាណត្តិ​ថ្មី​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ប្រគល់​សារតាំង​ជូនឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​
2018-01-18 15:23:14  cri  Web Editor:Wei

    ថៃ្ងទី​១៧​ ខែ​មករា​ លោក​Xiaoqian​ ឯកអគ្គរដ្ឋទូត​អាណត្តិ​ថ្មី​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រគល់​សារតាំង​ជូនឲ្យ​លោក​ Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បន្ទាប់មក​ ភាគី​ទាំងពីរ​បាន​ធ្វើកិច្ចសន្ទនា​ប្រកប​ដោយ​មេត្រីភាព។​

    លោក​ Xiaoqian​ បាន​ថែ្លងថា​ ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ អាណត្តិ​ថ្មី​របស់​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ អាណត្តិថ្មី​ លោក​នឹង​សហការ​ជាមួយ​ភាគី​ឥណ្ឌូណេស៊ី ​អនុវត្ត​យ៉ាង​ហ្មត់​ចត់​នូវ​មតិឯកភាព​សំខាន់​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ​ ជំរុញ​ពង្រីក​ទំហំ​កិច្ច​សហ​ប្រតិបត្តិការ​ជាក់ស្តែង​នៃ​ទេ្វភាគី​ ក៏​ដូចជា​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​ឥណ្ឌូណេស៊ី​ឲ្យ​ឈាន​ដល់​កម្រិតថ្មី​ឥត​ឈប់ឈរ​ទៀត​ផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ