ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​នៅ​បណ្តាប្រទេស​អាហ្រ្វិក​របស់​លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​ក្នុង​ដើមឆ្នាំ​២០១៨​ទទួលបាន​លទ្ធផល​ថ្លែផ្កា​យ៉ាង​គាប់​ប្រសើរ​
2018-01-18 14:05:51  cri  Web Editor:Wei

    លោក​លូខាង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថែ្លង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថៃ្ងទី​១៧​ ខែ​មករា​ថា​ ទស្សនកិច្ច​លើកដំបូង​នៅ​បណ្តាប្រទេស​អាហ្រ្វិក​របស់​លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិន​ក្នុង​ដើមឆ្នាំ​២០១៨​ទទួល​បាន​លទ្ធផល​ថ្លែផ្កា​យ៉ាង​គាប់​ប្រសើរ ​ភាគីចិន​នឹង​បន្ត​រួមសហការ​ជាមួយ​បណ្តា​ប្រទេស​អាហ្រ្វិក​ជា​បន្ត​ទៀត​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​អាហ្រ្វិក​ឲ្យ​ឈាន​ចូល​កម្រិតថ្មី​ឥត​ឈប់​ឈរ​ទៀត​ផង​។​

    លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្រ្វិក​ ចំនួន​៤​ រួមមាន​ប្រទេស​រវ៉ាន់ដា​ អង់ហ្គោលឡា​ ហ្កាបុង​និង​សៅតូម៉េ​និង​បាំ្រងស៊ីប​ហើយ​ត្រឡប់​មក​ក្រុង​ប៉េកាំង​វិញ​កាលពី​ថៃ្ងទី​១៧​ ខែ​មករា។​

    លោក​លូខាង​បាន​ថ្លែងថា​ អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​វ៉ាងយី​ ភាគីចិន​បាន​ឯកភាព​មតិសំខាន់​ជាមួយ​ប្រទេស​មាន​ពាក់ព័ន្ធ​ចំពោះ​ទំនាក់​ទំនង​ទ្វេភាគី​ព្រមទាំង​បញ្ហា​អន្តរជាតិ​ដែល​បាន​យកចិត្ត​ទុកដាកដូចគ្នា​ ហើយ​បាន​ថែ្លងថា​ ភាគីចិន​រីករាយ​បន្ត​រួម​សហការ​ជាមួយ​ភាគីអាហ្រ្វិក​ក្នុង​ការ​ជំរុញ​ការ​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ដើម្បី​ត្រួសត្រាយ​អនាគត​នៃ​ទំនាក់​ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​អាហ្រ្វិក​ឲ្យ​កាន់តែ​ទូលំ​ទូលាយ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ