វេទិកា​ព័ត៌មាន​អេឡិចត្រូនិក​ឈ្មោះ ​"ASEAN ​TOP"​ដែលជា​កម្មវិធី​បណ្តាញ​អ៊ីនធើណេត​ឆ្លងដែន​រវាង​ចិននិង​កម្ពុជា​​​ចាប់ផ្តើម​ប្រើប្រាស់​នៅ​ប្រទេសកម្ពុជា​
2018-01-17 15:11:28  cri  Web Editor:Sun

ថ្ងៃទី១៦​ខែមករា​ ​វេទិកា​ព័ត៌មាន​អេឡិចត្រូនិក​ឈ្មោះ ​"ASEAN ​TOP"​ដែលជា​កម្មវិធី​បណ្តាញ​អ៊ីនធើណេត​ឆ្លងដែន​រវាង​ចិននិង​កម្ពុជា​បាន​ចាប់ផ្តើម​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា ។

    លោក​ Zhou​ qun​ ប្រធាន​សាខា​ទីភ្នាក់ងារ​ភូមិភាគ​ក្វាងស៊ី​នៃ​ទីភ្នាក់ងារ​ព័ត៌មានចិន​បាន​ថ្លែងថា​ តាម​គម្រោង​ផែនការ ​វេទិកា​ ASEAN ​TOP ​នឹងត្រូវ​បង្កើត​ជាកម្មវិធី​និមិត្តសញ្ញា​នៃ​កំពង់ផែ​ព័ត៌មាន​ចិន-អាស៊ាន​ ជំរុញ​ប្រទេសចិន​និង​ប្រទេស​អាស៊ាន​​ទទួល​រំលែក​ព័ត៌មាន​ប្រកប​ដោយ​ភាពងាយស្រួល​ក្នុង​វិស័យ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ការអប់រំ​ ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ​ការព្យាបាលជំងឺ​និង​សុខាភិបាល ​ព្រមទាំង​ការផ្តល់​​សញ្ញា​ព្រមានពី​គ្រោះមហន្តរាយ​ជាដើម ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ