ភាគីចិន​ថ្លែងថា ​ចិន​បាន​យកចិត្តទុកដាក់​កម្រិតខ្ពស់​ក្នុង​ការរុករក​ជួយសង្គ្រោះ​ចំពោះ​នាវាផ្ទុក​ប្រេង​សញ្ញា ​SANCHI ​ជាប់រហូត ​ហើយបាន​ផ្តល់​ការជួយឧបត្ថម្ភ​ដ៏ចាំបាច់​ដល់​ភាគីអ៊ីរ៉ង់​អស់​ពី​សមត្ថភាព​
2018-01-17 15:10:46  cri  Web Editor:Sun
    ថ្ងៃទី១៦​ខែមករា​ លោក ​លូខាង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែងក្នុង​សន្និសីទ​អ្នកសារព័ត៌មាន​ជាប្រចាំ​ដែល​ធ្វើឡើង​នៅ​ក្រុងប៉េកាំងថា ​ភាគីចិន​បាន​យកចិត្ត​ទុកដាក់​កម្រិតខ្ពស់​ក្នុង​ការងារ​រុករក​ជួយសង្គ្រោះ​ចំពោះ​នាវាផ្ទុក​ប្រេង​សញ្ញា ​SANCHI ​ជាប់​រហូត ​ហើយ​បាន​ផ្តល់​ការជួយ​ឧបត្ថម្ភ​ដ៏ចាំបាច់​ដល់​ភាគីអ៊ីរ៉ង់​ក្នុង​កម្រិត​ខ្ពស់បំផុត ពាក្យសម្តី​ដែល​និយាយ​ថាភាគីចិន​មិនទាន់​ជួយសង្គ្រោះ​តាម​សមត្ថភាព​គឺមិន​ត្រឹមត្រូវ​នោះទេ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ