លោក ​Yang​ Jiechi​ ជួបសន្ទនា​ជាមួយ​គណៈប្រតិភូ​សមាជិក​រដ្ឋសភា​កូរ៉េខាងត្បូង​
2018-01-17 15:10:16  cri  Web Editor:Sun

ថ្ងៃទី១៦​ខែមករា​នៅ​ក្រុង​ប៉េកាំង​ លោក ​Yang​ Jiechi​ សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និង​ទីប្រឹក្សា​កិច្ចការរដ្ឋចិន​បាន​ជួបសន្ទនា​ជាមួយ​គណៈប្រតិភូ​សមាជិក​រដ្ឋសភា​កូរ៉េខាងត្បូងដែល​ដឹកនាំ​ដោយ​លោក​ Park​ Byung-seok ​សមាជិក​រដ្ឋសភា​ជាប្រធាន​គណៈប្រតិភូ ។

    លោក ​Yang ​Jiechi​ បាន​ថ្លែងថា ​ភាគីទាំងពីរ​ចិននិង​កូរ៉េខាងត្បូង​ត្រូវតែ​រួមគ្នា​អនុវត្ត​ឲ្យបាន​ជាក់ស្តែង​នូវ​មតិឯកភាពគ្នា​ដ៏សំខាន់​របស់​លោកប្រធានរដ្ឋចិន​ស៊ីជីនភីង​និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ Moon ​Jae-in ​ជំរុញ​ទំនាក់ទំនង​ចិននិង​កូរ៉េខាងត្បូង​ឲ្យ​បន្ត​រីកចម្រើន​បន្ថែម​ទៀត​ ។ ​ភាគីចិន​គាំទ្រ​ភាគីទាំងពីរ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​កែលម្អ​ទំនាក់​ទំនង ​ហើយនឹង​បន្តខិតខំ​ប្រឹងប្រែង​ជាវិជ្ជមាន​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េតាម​រយៈ​ការនិយាយ​ឆ្លើយឆ្លងគ្នា​និង​ការពិគ្រោះ​ពិភាក្សា​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ