លោក​នាយករដ្ឋមន្ត្រី​ការបរទេស​ចិន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្វ្រិក​ចំនួន​ ៤
2018-01-17 15:31:26  cri  Web Editor:Li

ពេល​បញ្ចប់​ដំណើ​រ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្វ្រិក​ចំនួន​ ៤ កាល​ពី​ថ្ងៃទី​ ១៦ ខែមករា​ ​តាម​ម៉ោង​តំបន់​ លោក​ WangYi រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ធ្វើការឧទ្ទេសនាម​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មាន​ជុំវិញ​​ដំណើរ​ទស្សនកិច្ច​លើកនេះ​ ។

 លោក​ WangYi បានថ្លែង​ថា​ មិនថា​ប្រទេស​ចិន​បាន​រីកចម្រើន​ដល់​កម្រិតណា​ក្តី​  ជា​និច្ចកាល​ យើង​ខ្ញុំនឹង​បន្ត​​​ចាត់ទុកប្រទេស​ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ប្រទេស​ចិននិង​ប្រទេស​អាហ្វ្រិក​អាច​ក្លាយ​ជា​ដៃគូសហប្រតិបត្តិការ​​ដែល​ជឿទុក​ចិត្ត​គ្នា​និង​មានភាព​ស្មោះត្រង់​ ​លើផ្នែក​សេដ្ឋកិច្ចនិង​​នយោបាយ​ ។

 លោក​ជឿជាក់​ថា​ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែង​ទ្វេភាគី  សន្និសីទ​កំពូល​ប៉េកាំង​នៃវេទិកា​សហប្រតិបត្តិការ​ចិន​-អាហ្វ្រិក​ឆ្នាំ២០១៨មុខជា​នឹង​ក្លាយ​ជា​សន្និសីទ​មួយលើក​ទៀត​ដែល​ប្រកប​ដោយ​លក្ខណៈប្រវត្តិសាស្ត្រ​  ប្រទេស​ចិននិង​អាហ្វ្រិក​ច្បាស់​ជា​នឹង​ក្លាយ​ជា​ដៃគូ​សហប្រតិបត្តិការ​ជិតស្និទ្ធិថែមទៀត​ក្នុងដំណើរ​រួមគ្នា​កសាង​"ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ​ "​ ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ