កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​កិច្ចសហប្រតិបតិ្តការ​ឡានឆាង-មេគង្គ​លើក​ទីពីរ​មាន​ឥទ្ធិពល​យូរ​អង្វែង
2018-01-17 15:15:38  cri  Web Editor:Ma

កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបតិ្តការ​ឡាន​ឆាង-មេគង្គ​លើក​ទីពីរ​បាន​ធ្វើ​ឡើងដោយ​ជោគជ័យ​នៅក្រុង​ភ្នំពេញ​រាជធានី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០​ខែ​មករា​កន្លង​ទៅ​នេះ។​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ដល់​អ្នក​សារ​ព័ត៌មាន​វិទ្យុអន្តរជាតិ​ចិន​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មករា ​លោក ​HuangLianXiដែល​ជិត​នឹង​ទៅ​បំពេញ​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាស៊ាន​បាន​ថ្លែង​ថា ​កិច្ច​ប្រជុំ​លើក​នេះ​បាន​ទទួល​ផល​ផ្លែផ្កា​ជា​ច្រើន​និង​មាន​ឥទ្ធិពល​យូរ​អង្វែង ​កិច្ច​ប្រជុំ​នេះ​មាន​សញ្ញា​បង្ហាញ​ថា ​កិច្ចសហប្រតិបតិ្តការ​ឡានឆាង-មេគង្គ​បាន​ឈាន​ពី​ដំណាក់កាល​ថែ​រក្សា​និង​ពូន​ជ្រំ​ទៅ​ដល់​ដំណាក់កាល​លូត​លាស់​ដោយ​រលូន។

     អំឡុង​កិច្ច​ប្រជុំថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបតិ្តការ​ឡាន​ឆាង-មេគង្គ​លើក​ទីពីរ​ ​លោកLiKeQiangនាយក​រដ្ឋមន្រ្តី​ចិន​បាន​លើក​ឡើង​នូវ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​៣​បូក​៥​បូកX ​គឺ​ប្រកាន់​ខ្ជាប់​នូវ​សសរ​ស្តម្ភ​អភិវឌ្ឍន៍​ចំនួន​៣​ដែល​មាន​ភាព​ស៊ីសង្វាក់​គ្នា​គឺ​សន្តិសុខ​ផ្នែក​នយោបាយ ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​និង​មនុស្ស​សាស្រ្ត​និង​វប្បធម៌​សង្គម​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​អទិភាព​លើ​វិស័យ​ការ​តភ្ជាប់ ​សមត្ថភាព​ផលិត ​សេដ្ឋកិច្ច​ឆ្លង​ដែន​ ធនធាន​ទឹក ​កសិកម្ម​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​បន្ត​ពង្រីក​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​សេដ្ឋកិច្ចdigital ​ការ​ការពារ​បរិស្ថាន ​អនាម័យ ​គយ​និង​យុវជន​ជាដើម។

     លោក ​HuangLianXiបន្តថា ​ពីរ​ឆ្នាំ​កន្លង​មក​នេះ​ ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​៣​បូក​៥ដែល​បាន​កំណត់​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបតិ្តការ​ឡាន​ឆាង-មេគង្គ​លើក​ដំបូង​នោះ​បាន​ទទួល​ការ​វិវឌ្ឍ​យ៉ាង​លេច​ធ្លោ​ហើយ​ការ​បន្ត​ត្រួសត្រាយ​វិស័យ​កិច្ច​សហប្រតិបត្តិការ​ថ្មី ​សមស្រប​នឹង​សេចក្តី​ត្រូវការ​ដូចគ្នា​របស់​ប្រទេស​ចំនួន៦។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ