លោកHuangLianXiថ្លែង​ថា​នឹង​ជំរុញ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​រវាង​ចិន​និង​អាស៊ាន​ឲ្យ​កាន់​តែ​ជិតស្និទ្ធ
2018-01-17 15:15:01  cri  Web Editor:Ma
     ពេល​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ដល់​អ្នក​សារ​ព័ត៌មាន​វិទ្យុអន្តរជាតិ​ចិន​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មករា ​លោក ​HuangLianXiដែល​ជិត​នឹង​ទៅ​បំពេញ​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាស៊ាន​បាន​ថ្លែង​ថា​ ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ចិន​ត្រៀម​ប្រចាំ​នៅ​អាស៊ាន ​លោក​មាន​ទំនួល​ខុស​ត្រូវ​សំខាន់​ណាស់ ​ហើយ​ក៏​មាន​បេសកកម្ម​ប្រកប​ដោយ​មោទនភាព​ផង​ដែរ។​ប្រទេស​ចិន​និង​អាស៊ាន​បាន​ចូល​ក្នុង​យុគសម័យ​អភិវឌ្ឍន៍​ថ្មី​ហើយ ​លោក​រំពឹង​ទុក​ថា​នឹង​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ឲ្យ​សម្រេច​បាន​នូវ​ការ​លើក​កម្ពស់​គុណភាព​ថែម​ទៀត​ក្នុង​អាណត្តិ​របស់​លោក ​ព្រម​និង​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​រវាង​ចិន​និង​អាស៊ាន​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​នៅ​លទ្ធផល​ចុង​ក្រោយ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ