ម៉ាឡេស៊ី​និង​សិង្ហបុរី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​លើ​ប្រព័ន្ធ​ផ្លូវ​ដែក​រថ​ភ្លើង​MRT
2018-01-17 15:14:29  cri  Web Editor:Ma

   ថ្ងៃ​ទី​១៦​ខែ​មករា ​ម៉ាឡេស៊ី​និង​សិង្ហបុរី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​លើ​ប្រព័ន្ធ​ផ្លូវ​ដែក​រថ​ភ្លើង​MRTនៅ​ទី​ក្រុង​សិង្ហបុរី។

    លោកNajibTunRazakនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​ថ្លែង​ថា ​វិស្វកម្ម​ប្រព័ន្ធ​MRTរវាង​ម៉ាឡេស៊ី​និង​សិង្ហបុរី​គឺ​ស្មុគស្មាញ​តែ​អាច​អនុវត្ត​បាន​ ​ប្រទេស​ទាំង​ពីរ​អាច​ពុះពារ​ការ​ប្រកួត​ប្រជែង​ផ្នែក​បច្ចេកទេស​បាន​ ​ហើយ​ក៏​ជឿជាក់​ថា ​វិស្វកម្ម​ប្រព័ន្ធ​MRTអាច​កែ​លម្អ​សភាពការណ៍​គមនាគមន៍​របស់​ប្រទេស​ទាំង​ពីរ​ម៉ាឡេស៊ី​និង​សិង្ហបុរី​នា​ពេល​បច្ចុប្បន្ន ​ហើយ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ