ក្រសួង​ការបរទេស​ចិន​ថែ្លងថា​ កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​រដ្ឋ​ចិន​និង​អាមេរិក​បាន​ផ្លាស់​ប្តូរ​មតិគ្នា​ជុំវិញ​ទំនាក់​ទំនង​ទេ្វភាគី​និង​សភាពការណ៍​ឧបទ្វីប​កូរ៉េ​
2018-01-17 15:56:38  cri  Web Editor:Wei
    លោក​លូខាង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថៃ្ងទី​១៦​ ខែ​មករា​ថា​ លោក​ប្រធានរដ្ឋ​ចិន​ ស៊ីជីនភីង​និង​លោក​ប្រធានាធិបតី​អាមេរិក​ ត្រាំ​បាន​ផ្លាស់ប្តូរ​មតិគ្នា​តាម​រយៈការ​សន្ទនា​ទូរស័ព្ទ​ជុំវិញ​ទំនាក់​ទំនង​ទេ្វភាគី​និង​សភាពការណ៍​ឧបទ្វីបកូរ៉េ។​ភាគី​ទាំងពីរ​នៅបាន​ផ្លាស់ប្តូរ​មតិគ្នា​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​ រួមមាន​ កងទ័ព​រវាង​ចិន​និង​អាមេរិក​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ ការ​អនុវត្តច្បាប់​ ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ វប្បធម៌​និង​មនុស្សសាស្រ្ត​និង​តំបន់​ជាដើម​ព្រមទាំង​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​និង​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាមេរិក​ឲ្យ​វិវឌ្ឍ​ឈាន​ទៅមុខ​ថែមមួយ​កម្រិត​ទៀត​ផងដែរ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ