លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​លើក​ទី២​នៃ​វេទិកា​រវាង​ចិន​និង​បណ្តាប្រទេស​អាមេរិក​ឡាទីន​ ភាគី​ចិន​រំពឹងថា​ នឹង​ជំរុញ​ទំនាក់​ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​អាមេរិក​ឡាទីន​ឲ្យ​ឈាន​ទៅ​ដល់​កម្រិត​កាន់តែ​ខ្ពស់​
2018-01-17 15:55:51  cri  Web Editor:Wei
    លោក​លូខាង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថៃ្ងទី​១៦​ ខែ​មករា​ថា​ សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​លើក​ទី២​នៃ​វេទិកា​សហគមន៍​រវាង​ចិន​និង​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​និង​ការ៉ីបប៊ីន​នឹង​បា្ររព្ធ​ឡើង​ចាប់ពី​ថៃ្ងទី​១៩​ ដល់​ថៃ្ងទី​២២​ ខែ​មករា​ខាង​មុខនេះ​នៅ​ក្រុង​សាន់ត្យាហ្គោ​ប្រទេស​ស៊ីលី ​លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូល​រួម​សន្និសីទ​លើក​នេះ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ