លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Urbrino​Botelho​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សេតូម៉េនិងបាំ្រងស៊ីប
2018-01-17 15:55:00  cri  Web Editor:Wei

    

    កាលពី​យប់​ថៃ្ងទី​១៥​ ខែ​មករា​ លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ជួប​សន្ទនា​ការងារ​ជាមួយ​លោក​ Urbrino​ Botelho​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សេតូម៉េ​និង​បាំ្រង​ស៊ីប​នៅ​សេតូម៉េ។​

    លោក​វ៉ាងយី​បាន​ថែ្លងថា​ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនេះ​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ដ៏​លេចធ្លោ​ ឆ្លុះបង្ហាញ​នូវ​អនាគត​ដ៏​ល្អប្រសើរ​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ ទេសចរណ៍ ​នេសាទ​និង​កសិកម្ម​ជាដើម​ ហើយ​បាន​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​នៃ​ប្រទស​ទាំងពីរ​ទៀត​ផង។​

    លោក​ Urbrino​ Botelho​ បាន​ថែ្លងថា​ ប្រទេស​សេតូម៉េ​និង​បាំ្រងស៊ីប​តែងតែ​គាំទ្រ​ព្រម​ទាំង​រីករាយ​សកម្ម​ចូលរួម​ការ​កសាង​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់មួយ​និង​ផ្លូវមួយ ​ព្រមទាំង​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ភាគីចិន​ដែល​រៀបចំ​សន្និសីទ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​កិច្ចស​ហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​ឲ្យ​ទទួល​បាន​ជោគជ័យ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ