លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Jose​Reynaldo​Carvalho​ ប្រធានាធិបតី​ប្រទេស​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប
2018-01-17 15:17:09  cri  Web Editor:Wei

    

    ថៃ្ងទី​១៦​ ខែ​មករា​ លោក​ Jose​ Reynaldo​ Carvalho​ ប្រធានាធិបតី​ប្រទេស​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​នៅ​ទី​ស្តីការ​ប្រធានាធិបតី​សេតូម៉េ។​

    លោក​វ៉ាងយី​បាន​ថែ្លងថា​ ការ​រៀបចំ​ឡើងវិញ​នូវ​ទំនាក់​ទំនង​ការទូត​រវាង​ចិន​និង​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប​សម​ស្រប​តាមនឹង​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​យ៉ាង​ពេញលេញ​ ហើយ​ក្លាយ​ទៅជា​សមាជិក​ថ្មី​របស់​វេទិកា​កិច្ចសហ​ប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​ព្រមទាំង​វេទិកា​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​ព័រទុយហ្កាល់​ដើម្បី​បង្កើត​វេទិកា​សំខាន់​ថ្មី​ដល់​ការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​មេត្រីភាព​រវាង​ចិន​និង​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប។​

    លោក​ Jose​ Reynaldo​ Carvalho​ បាន​ថែ្លងថា​ ប្រទេស​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ចិន​តែមួយ​ លោក​រំពឹងថា​ ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ប្រទេស​ទាំងពីរ​អាចនឹង​អភិវឌ្ឍ​ឥត​ឈប់ឈរ​ព្រមទាំង​កាន់​តែ​ជិតស្និទ្ធ​ទៀត​ផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ