លោក​យូចឹងស៊ីន​ ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ជួប​សន្ទនា​ការ​ងារ​ជា​មួយ​ប្រធាន​ព្រឹទ្ធសភា​ហ្កាបុង​
2018-01-17 15:16:26  cri  Web Editor:Wei

    ថៃ្ងទី​១៦​ ខែ​មករា​ នៅ​ក្រុង​ប៉េកាំង​ លោក​យូចឹងស៊ីន​ ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូ​ទាំង​ប្រទេស​ចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Lucie​ Milebou​ ប្រធាន​ព្រឹទ្ធសភា​ហ្កា​បុង​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។​

    លោក​យូចឹងស៊ីន​បាន​ថែ្លងថា​ ភាគីចិន​រីករាយ​ជួយ​ដល់​ភាគី​ហ្កាបុង​ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ថ្មី​ព្រមទាំង​ស្វាគមន៍​ភាគី​ហ្កាបុង​ដែល​អញ្ជើញ​មក​ចូលរួម​សន្និសីទ​កំពូល​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​ថ្មី​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំនេះ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ