​លោកប្រធាន​ធនាគារ​AIIB បាន​ថ្លែងថា ​ធនាគារ​AIIB​មិនមែន​ធនាគារ​ជា​របស់​ចិន​ទេ​ គឺជា​ស្ថាប័ន​អន្តរជាតិ​ពហុភាគី​​​​​
2018-01-16 16:21:21  cri  Web Editor:Deng

      លោក Jin Liqun ​ប្រធាន​ធនាគារ​វិនិយោគ​​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​(ដែល​ហៅ​កាត់ថា​​ AIIB ) ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​នេះ​បាន​សង្កត់​ធ្ងន់​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​ទ្វីប​អាស៊ី​នៅ​ក្រុង​ហុងកុង​នា​ថ្ងៃទី ១៥  ខែ​មករា​ថា  ​ធនាគារ AIIB ​មិនមែន​ធនាគារ​របស់​ប្រទេស​ចិន​ទេ​ ​គឺ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី​មួយ។

      លោកបាន​បន្ថែម​ទៀតថា  ​ការបង្កើត​ធនាគារ AIIB ​គឺ​ក្នុង​បំណង​​ប្រើ​ប្រាស់​សម្រាប់​ជួយ​ទ្រទ្រង់​​​ធនាគារ​ពិភពលោក​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​​ពិភពលោក​ផ្សេង​ទៀត​។ ​ធនាគារ​ AIIB ​នឹង​សកម្ម​ចូលរួម​ក្នុង​ការជួយប្រមូល​វិនិយោគទុន​ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​តាម​បណ្តោយ​ប្រទេស​​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" ​មិនមែន​បណ្តាក់​ទុន​ដោយ​ខ្វះ​ការគិតគូ​ទេ ​គឺ​គោរព​គោលការណ៍​ដែល​សមស្រប​នឹង​តម្រូវការ​ចំនួន​បី គឺ ​អាច​ផ្តល់​ផលប្រយោជន៍​ដល់​​ការអភិវឌ្ឍ​​ជា​និរន្តរភាព​ខាង​ហិរញ្ញវត្ថុ​ផង ​ការពារ​បរិស្ថាន​ផង ​និងផ្តល់​ប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​នៅ​នឹង​កន្លែង​​តែ​ម្តង​​៕​

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ