លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោកត្រាំ​ ប្រធានាធិបតី​អាមេរិក​តាម​ការ​ណាត់​
2018-01-16 16:00:12  cri  Web Editor:Wei

    ថៃ្ងទី​១៦​ ខែមករា លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​សន្ទនា​តាមទូរស័ព្ទ​ជាមួយ​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​តាម​ការ​ណាត់។​

    លោក​ស៊ីជីនភីង​បាន​ថែ្លងថា​ អស់​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនេះ ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​បាន​រក្សា​ភាពនឹងនរ​ជា​ទូទៅ​ព្រមទាំង​ទទួលបាន​ការវិវឌ្ឍ​សំខាន់។​ភាគី​ទាំងពីរ​ត្រូវតែ​គោរព​គ្នា​ទៅវិញ​ទៅមក​ ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ គោរព​ផល​ប្រយោជន៍​ជាស្នូល​រវាង​គ្នា​ទៅវិញ​ទៅមក​និង​ការ​យកចិត្ត​ទុកដាក់​សំខាន់ៗ​ដើម្បី​ថែរក្សា​និន្នាការ​អភិវឌ្ឍន៍​ប្រកប​ដោយ​សុខដុមរមនា​និង​ស្ថិរភាព​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក។​

    លោកត្រាំ​ ប្រធានាធិបតី​អាមេរិក​បាន​ថែ្លងថា​ ភាគីអាមេរិក​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​នូវ​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​និង​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក​និង​ចិន​ ភាគី​អាមេរិក​រីករាយ​រួមសហការ​ជាមួយ​ភាគីចិន​ ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាក់​ស្តែង​ ដោះស្រាយ​ឲ្យបាន​ល្អ​នូវ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ទទួលបាន​ការវិវឌ្ឍ​កាន់តែ​ធំ​ធេង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ