លោកវ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Ali​ Ben​ Bongo​ប្រធានាធិបតី​ហ្គាបុង
2018-01-16 15:57:58  cri  Web Editor:Wei

    ថៃ្ងទី​១៥​ ខែ​មករា​ ឆ្នាំ២០១៨​ តាម​ម៉ោងតំបន់​ នៅ​ក្រុង​លីបវីល​ លោក​Ali ​Ben ​Bongo​ប្រធានាធិបតី​ហ្គាបុង​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​នៅ​ទីស្តីការ​ប្រធានាធិបតី។​

    លោក​ Ali​ Ben​ Bongo​បាន​ថែ្លងថា​ ប្រទេស​ហ្គាបុង​មាន​សក្តានុពល​ផែ្នក​សេដ្ឋកិច្ច​ដ៏​ធំ​ធេង​ ភាគី​ហ្គាបុង​រំពឹងថា​ ប្រទេស​ចិន​អាចនឹង​ធ្វើជា​ដៃគូ​ដែល​គួរឲ្យ​ទុក​ចិត្ត​បំផុត​របស់​ភាគី​ហ្គា​បុង​ដើម្បី​បន្ត​គាំទ្រ​ជា​បន្តទៀត​ព្រមទាំង​សកម្ម​ចូលរួម​ដំណើរការ​អភិវឌ្ឍ​ជាតិ​កាន់តែ​ច្រើន​ ហើយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញទៅមក​ដូចជា​លើ​វិស័យរ៉ែ​ នេសាទ​និង​កសិកម្ម​ជាដើម។​

    លោ​កវ៉ាងយី​បាន​ថែ្លងថា​ ភាគីចិន​រីករាយ​រួមសហការ​ជាមួយ​ភាគី​ហ្គាបុង​លើ​វិស័យ​អាទិភាព​ព្រមទាំង​ផ្តល់​ការគាំទ្រ​ជា​ចាំបាច់​ ជាមួយ​គ្នា​នេះ​ ភាគី​ចិន​គាំទ្រ​ភាគីហ្គាបុង​ក្នុង​ការ​ដើរ​តួនាទី​យ៉ាង​វិជ្ជមាន​លើ​កិច្ចការ​តំបន់​អាហ្រ្វិក​ទៀតផង។​ភាគីចិន​រីករាយ​ធ្វើ​ការ​សម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគីហ្គាបុង​ដើម្បី​ធ្វើឲ្យ​បាន​ល្អ​នូវ​សន្និសីទកំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​ដើម្បី​ត្រួសត្រាយ​អនាគត​ទូលំ​ទូលាយ​ថ្មី​ចំពោះ​ទំនាក់​ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​ហ្គា​បុង​ឆ្លង​តាម​ការ​កសាង​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ