លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក ​Noel​ Nelson​Messone​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហ្គាបុង
2018-01-16 15:57:12  cri  Web Editor:Wei

 

    ថៃ្ងទី​១៥​ ខែ​មករា​ លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ជួបសន្ទនា​ការងារ​ជា​មួយ​លោក​ Noel​ Nelson​ Messone​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហ្គាបុង​នៅ​ក្រុង​លីបវីល។​

    លោក​វ៉ាងយី​បាន​ថែ្លងថា​ ភាគីចិន​កោត​សរសើរ​ចំពោះ​ភាគី​ហ្គាបុង​ដែល​សកម្ម​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​ហ្គាបុង​ជាប់​ជានិច្ច​ ហើយ​ភាគី​ចិន​រំពឹងថា​ ភាគី​ហ្គាបុង​អាចនឹង​ដើរ​តួនាទី​យ៉ាង​វិជ្ជមាន​ចំពោះ​ភាគី​ចិន​ដែល​នឹង​បើក​ធ្វើ​សន្និសីទ​កំពូល​ក្រុង​ប៉េ​កាំង​នៃ​វេទិកា​សហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្រ្វិក​នៅ​ឆ្នាំ​២០១៨​ព្រមទាំង​ជំរុញ​ទំនាក់​ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​អាហ្រ្វិក​ឲ្យ​ឈាន​ចូល​កម្រិត​ថ្មី​ទៀត​ផង។​

    លោក​ Noel​ Nelson​ Messone​ បាន​ថែ្លងថា​ គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​របស់​ភាគីចិន​នឹង​រួមចំណែក​សំខាន់​ដល់​ការ​កសាង​សេដ្ឋកិច្ច​ពិភពលោក​ដែល​​បើក​ចំហ​និង​ជំរុញ​ការ​អភិវឌ្ឍ​នៃ​អាហ្រ្វិក​ ហើយ​ភាគី​ហ្គាបុង​រីករាយ​សកម្ម​ចូលរួម​ការ​នេះ​ទៀត​ផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ